ភ្នំពេញ៖មន្ត្រី ក.ប.ប. បានចុះឃ្លាំពិនិត្យតាមបណ្ដាផ្សារ និងទីតាំងលក់ទំនិញនានានៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពចំនួន១,០០៥គីឡូក្រាម ដែលអាជីវករមួយចំនួនបានបន្តដាក់ឱ្យចរាចរលើទីផ្សារ។

ក្នុងនោះ សាខា ក.ប.ប. ខេត្តកំពង់ធំបានដកហូតបានចំនួន ១៩៧គីឡូក្រាម រីឯសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានដកហូតបានទំនិញចំនួន ៨០៨គីឡូក្រាម។ទំនិញដែលដកហូតបានទាំងនោះត្រូវបានយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ