ស្លុតចិត្តខ្លាំង !! កូនលុតជង្គង់សំពះសូមកុំឱ្យប៉ូលិសផ្តាច់អុកស៊ីសែនពីម្តាយ ដោយអង្វរថា “ម្តាយរបស់ខ្ញុំនឹងស្លាប់ ប្រសិនបើអ្នកដកអុកស៊ីសែនចេញ”
ប្រទេសឥណ្ឌា៖ស្ត្រីជនជាតិឥណ្ឌាម្នាក់បានស្លាប់ បន្ទាប់ពីប៉ូលិសដកយកអុកស៊ីសែនរបស់នាង ទៅឲ្យអ្នកជំងឺ VIP ម្នាក់ចំពេលមានកង្វះខាតធ្ងន់ធ្ងរ ហើយប្រព័ន្ធសុខាភិបាលកំពុងឈានទៅរកការដួលរលំនៅក្នុងប្រទេសនេះ។
វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញពីបុរសម្នាក់កំពុងយំ និងលុតជង្គង់សំពះអង្វរមន្រ្តី នៅខាងក្រៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងទីក្រុង Agra នៃរដ្ឋ Uttar Pradesh។
លោក Anmol Goyal អាយុ២២ឆ្នាំបានប្រាប់ប៉ូលិសថា “ម្តាយរបស់ខ្ញុំនឹងស្លាប់ ប្រសិនបើអ្នកដកអុកស៊ីសែនចេញ”។គាត់និងប្អូនប្រុសអាយុ១៧ឆ្នាំ របស់គាត់បានរកអុកស៊ីសែនដោយខ្លួនឯង បន្ទាប់ពីមន្ទីរពេទ្យអស់ ដោយយកអុកស៊ីសែនទៅដាក់លើគ្រែរបស់ម្តាយ។
អ្នកសារព័ត៌មានបានសួរទៅកាន់លោក Goyal និងប្អូនរបស់គាត់ថាហេតុអ្វីបានជាពួកគេយកអុកស៊ីសែនចេញពីម្តាយរបស់ពួកគេ? ពួកគេពួកគេបានប្រាប់ខ្ញុំថាពួកគេចង់សង្គ្រោះជីវិតអ្នកណាម្នាក់។
លោក Goyal និងប្អូនរបស់គាត់ បានសួរតមមកអ្នកកាសែតវិញ ថា តើម្នាក់នោះគឺជានរណា? ហើយតើជីវិតម្តាយខ្ញុំមិនមានតម្លៃគ្រប់គ្រាន់ទេ?
អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត The Times of India បានបញ្ជាក់ឱ្យដឹងថា ការដកហូតនេះ ដើម្បីយកទៅឲ្យអ្នកជំងឺសំខាន់ជាងនេះ។ ពីរម៉ោងក្រោយមកម្ដាយរបស់ Goyals បានទទួលមរណភាព៕SP