រដ្ឋបាលស្រុកមង្គលបុរីប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងរៀបចំស្បៀងទុកក្រោយកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលមង្គលបូរី បានចេញសេចក្ដីប្រកាសជូនដំណឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បាន ឲ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្ត ធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុង ក្រោយនេះ និងស្ថា នភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។
ដោយអាជ្ញាធរបានឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមង្គលបូរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងអនុវត្តវិធានការដូចខាងក្រោមៈ ត្រូវត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង,រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមានៈ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត, ត្រៀមម ធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់។
កុំឱ្យក្មេងៗចុះលេងទឹកតែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរនៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងយកចិត្តទុកដាក់ ខ្ពស់ ចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលនឹងកើតមាននាពេលដ៏ខ្លីខាងមុខនេះ ៕SP