បរទេស៖ ACCBបង្ហាញកំណត់ត្រាថាកម្ពុជា មានវត្តមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ខណៈបច្ចុប្បន្នកំពុងរកការគំរាមកំហែងពីការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ

មេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ត្រូវបានកត់ត្រានៅក្នុងប្រទេសកម្ពុជា បើតាមការឱ្យដឹងរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសនៃសប្តាហ៍ជាតិនៃមេអំបៅខ្មោច ដែលបានចាប់ពីផ្តើមពីថ្ងៃទី១៧ ខែកក្កដាមក។


យោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ មេអំបៅធម្មតា និងមេអំបៅខ្មោច ស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិតដែលមានក្រឡាស្លាបរាងដូចស្រកា។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍តែចំពោះមេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ។ មេអំបៅធម្មតា និងមេអំបៅខ្មោចមានតួនាទីសំខាន់ដូចគ្នានៅក្នុងស្ថានប្រព័ន្ធរបស់យើង។ដោយមេអំបៅខ្មោចមានចំនួនប្រភេទច្រើនលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសមនឹងទទួលបាននូវការស្រលាញ់ពេញចិត្តពីយើងដូចគ្នា។


មេអំបៅខ្មោចត្រូវបានគេទទួលស្គាល់ថាជាភ្នាក់ងារដំណើរលំអងដ៏មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០ ០០០ ០០០ ០០០) ក្បាលក្នុងមួយឆ្នាំ។ខណៈដែលទីជម្រករបស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បងចំពោះចំនួនមេអំបៅខ្មោចទាំងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ