ក្រសួងការងារជូនដំណឹងពីការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ
ភ្នំពេញ៖យោងវិធានការបិទខ្ទប់ភូមិសាស្ត្របណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា -ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីនៅកម្ពុជា។
ដូច្នេះសូមពលរខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃអនុវត្តដូចខាងក្រោម៖
១កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា ថៃ ចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ប្រសិនបើមានធុរៈចាំបាច់ឬចប់ការងារត្រូវវិលត្រលប់មកប្រទេសវិញសូមរង់ចាំរហូតដល់ថ្ងៃទី១២ ខែសីហា ។
២-ប្រសិនបើបងប្អូមកដល់ព្រំដែន តាមមធ្យោបាយណាមួយក៏ដោយ គឺត្រូវតម្រូវឱ្យត្រលប់ទៅកន្លែងដើមវិញ ម្ចាស់រថយន្តឬមេខ្យល់ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។
៣-ក្នុងរយៈពែលស្នាកនៅ ឬធ្វើការនៅប្រទេសថៃ ប្រសិនបើមានពលករណាមានបញ្ហានៅកន្លែងធ្វើការឬមានជីវភាពលំបាក់ខ្លាំង អាចទាក់ទងទៅទូតកម្ពុជា ប្រចាំប្រទេសថៃរៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យទូតរៀបចំក្រុមការងារស្ម័គ្រចិត្ត ពិនិត្យនិងខិតខំស្វែងរកដំណោះស្រាយជូនបងប្អូន។
៤-ចំពោះពលករ ដែលមានការសង្ស័យថាមានវិជ្ជមានកូវីដ១៩ ឬមានកូវីដ១៩កម្រិតស្រាល មិនទាន់ដឹងទំនាក់ទំនងទៅខាងណា បងប្អូនអាចសុំយោបល់តាមតេឡេក្រាមរបស់ក្រុមការងារស្ម័គ្រចិត្ត ក្នុងករណីចាំបា់ច ។
ក្រសួងបានអំពាវនាវឱ្យពលរដ្ឋដែលកំពុងស្នាក់នៅ និងធ្វើការសូមកុំចល័តឬធ្វើដំណើរដើម្បីចៀសវៀងការប្រឈមនឹងវិធានការច្បាប់នានា៕SP