វៀតណាម៖ត្រឹម ៥ ខែដំបូងនៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។


ដោយឡែក តម្លៃនៃការនាំចេញដែក៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ