ភ្នំពេញ៖ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពUNនៅសាធារណរដ្ឋ ម៉ាលី។ កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវជិត ៣០០នាក់ នៅពាក់កណ្ដាលខែ កញ្ញាខាងមុខនេះ ។នេះបើតាមការបញ្ជាក់ពីលោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។


ការផ្លាស់ប្តូរកម្លាំងចាស់ ដោយមានកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧ ដែលមានកងកម្លាំងមួកខៀវជិត៣០០នាក់ ក្នុងនោះមានយោធិននារី ២៦រូប ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី។


សូមបញ្ជាក់ថា បច្ចុប្បន្ន ទ័ពមួកខៀវរបស់កម្ពុជាប្រមាណ ៧៨៧ នាក់កំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន ៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ប្រទេសលីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ