ភ្នំពេញ៖ក្រសួងកសិកម្មនៅថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមូលហេតុនៃការឡើងថ្លៃជី។ក្រសួងបានបញ្ជាក់ថា ថាមានមូលហេតុចំនួន៩ដែលមានដូចជា៖

១ នៅបណ្តាប្រទេសលផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជារទិញពីប្រទេសកម្ពុជា។

២ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។

៣ ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដូចជា នៅប្រទែសចិន ថៃ វៀតណាម។

៤ ការដឹកជញ្ជូនប្រើពេលវេលាយូរដោយសារមានបញ្ហារីករាលដាលជំងឺ ។

៥ទន្ទឹមនឹងនេះការបញ្ជារទីពីកម្ពុជា នៅប្រទេសផ្សេងទៀតក៏បានបញ្ជារទិញដែរ ដូចនេះផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមត្រូវការ។

៦ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញដែលត្រូវសំបវេចខ្ចបបោះពុម្ពជាភាសារខ្មែរ។

៧ ក្រុមហ៊ុនផ្គត់ផ្គង់ជី ថ្នាំកសិកម្មមួយចំនួនមិនបានទៅទិញដល់រោងចក្រផ្ទាល់ ជាហេតុធ្វើឱ្យជី ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។

៨ តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយទទួលផ្សេងៗមកវិនិយោគលើវិស័យកសិកម្ម។

៩ ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពអាចផលិត ជីកសិកម្មបាននៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ