ភ្នំពេញ៖ កម្មកររោងចក្រប្រមាណ៣០០នាក់ ក្នុងចំណោម៤០០០នាក់ ក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតេស្តរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ ថ្លែងប្រាប់ស៊ីស៊ីថាមស៍។


បច្ចុប្បន្នកម្មករ៣០០នាក់នោះ ត្រូវបាននាំទៅព្យាបាល ចំណែកកម្មកជាងច្រើនរយនាក់ផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័ក ហើយរោងចក្រទាំងមូលត្រូវបិទទ្វាចំនួន១៤ថ្ងៃ។


គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនានេះ បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ