រុស្ស៊ី៖ប្រទេសរុស្ស៊ីបាននិយាយថា ទាហានរបស់ខ្លួនចំនួន ៦៣​នាក់ត្រូវបានសម្លាប់ក្នុងអំឡុ​ងពេល​នៃ​កា​រវាយប្រហារថ្ងៃចូលឆ្នាំថ្មីរបស់អ៊ុយក្រែនទៅលើបន្ទាយបណ្តោះអាសន្នមួយនៅក្នុងតំបន់ Donetsk ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣។

 ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា នៅ យោធាអ៊ុយក្រែនបានបាញ់​បង្ហោះ​កាំជ្រួចចំនួន៦ គ្រាប់នៅឯ "មូ​លដ្ឋានបណ្តោះអាសន្ន" ក្នុងទីក្រុង Makiivka ភាគខាងកើត ដោយប្រើ​ប្រព័ន្ធរ៉ុក្កែតដឹកនាំ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។  កាំជ្រួចពីរក្នុងចំណោមកាំជ្រួចត្រូវ​បានបាញ់​ទម្លា​ក់​ដោ​យប្រព័​ន្ធកា​រពារដែ​នអាកា​សរ​បស់រុស្ស៊ី ប៉ុ​ន្តែ បួនគ្រាប់បានវាយប្រហារលើអាគារ។

សូមបញ្ជាក់ថា ថាក្រោយការវាយប្រហារនេះនាយកដ្ឋានទំនាក់ទំនងយុ​ទ្ធសាស្ត្រនៃកង​កម្លាំងប្រដា​ប់​អាវុ​ធអ៊ុយក្រែនបានធ្វើ​សេចក្តីថ្លែងការណ៍ថា ទាហានរុស្ស៊ី៤០០នាក់ត្រូវបានសម្លា​ប់​នៅក្នុង​ការវាយ​ប្រហារ និង ៣០០នាក់ផ្សេងទៀតបានរងរបួស៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ