ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផល របស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ។ 

សូមប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពី ការឆ្លងរី ករា លដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុម ការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន)និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈម នឹងការខូចខាត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ