រដ្ឋបាលខេត្តព្រះសីហនុ ហាមដាច់ខាតចំពោះការតាំងលក់ជាតិផ្ទុះ ជាតិឆេះ និងការបាញ់កាំភ្លើង ដុតជាតិផ្ទុះ ជាតិឆេះគ្រប់ប្រភេទ
ខេត្តព្រះសីហនុ៖ ដើម្បីធានាបាននូវការរក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ ហាមដាច់ខាតចំពោះការតាំងលក់ជាតិផ្ទុះ ជាតិឆេះ និងការបាញ់កាំភ្លើង ដុតជាតិផ្ទុះ ជាតិឆេះគ្រប់ប្រភេទ ដែលបង្កជាសំឡេងផ្ទុះខ្លាំងៗ និងអាចបង្កជាគ្រោះអគ្គិភ័យជាយថាហេតុ និងការលេងល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទ។
ជាមួយគ្នានេះដែរ នៅគ្រប់កន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែថ្មី«អូមីក្រុង» ហើយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មទាំងអស់ រក្សាតម្លៃលក់ឱ្យបានសមរម្យ និងបម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ ហើយប្រតិបត្តិករទូកទេសចរណ៍កម្សាន្តលើសមុទ្រ និងទូកដឹកជញ្ជូនទាំងអស់ ត្រូវរក្សបរិមាណចំនួនអ្នកដំណើរជាមធ្យម និងផ្តល់អាវពោងសុវត្ថិភាព ដល់អ្នកដំណើរក្នុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ។
ទន្ទឹមនឹងនេះដែរ ចំពោះមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវជូនដំណឹងដល់បណ្តាសមាគមចិន និងវៀ តណាមក្នុងខេត្ត ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ហើយស្នងការនគរបាល ខេត្ត ក៏ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ការបើកបរក្នុង ពេល ស្រវឹង និងលើសល្បឿនកំណត់៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ