បាតុភូតចន្ទគ្រាសនឹងកើតឡើងដំបូងបំផុតនៅក្នុងឆ្នាំ២០២២នេះ នឹងធ្វើអោយព្រះចន្ទបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅ
បរទេស៖ បាតុភូតចន្ទគ្រាសនាពេលព្រះច័ន្ទពេញវង់នេះនឹងបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅ ជាលើកដំបូងដែលផ្ទុយពីបាតុភូតចន្ទគ្រាសកន្លងមកដែលព្រះចន្ទបញ្ចេញពន្លឺពណ៌ស ក្នុងឆ្នាំនេះវានឹងកើតឡើង នៅថ្ងៃអាទិត្យនេះ បើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
បាតុភូតចន្ទគ្រាសនឹងកើតឡើងនៅម៉ោង 10:24យប់ថ្ងៃអាទិត្យរហូតដល់ ម៉ោង 1:55 ព្រឹក ថ្ងៃចន្ទ។
លោក Noah Petro ប្រធានផ្នែកភូគព្ភសាស្ត្រ Planetary Geology និង Geochemistry Lab របស់ NASA បាននិយាយថា ប្រជាជនដែលអាចមើលឃើញបាតុភូតនេះមាន នៅអាមេរិកខាងត្បូង ភាគខាងកើតនៃអាមេរិកខាងជើង ទ្វីបអាហ្រ្វិក អឺរ៉ុប អាមេរិកខាងត្បូង ។លោក Petro បាននិយាយថាចន្ទ គ្រាសតែងកើតឡើង ពីរដងជារៀងរាល់ឆ្នាំ ហើយលើកទី២ក្នុងឆ្នាំនេះ នឹងកើតនៅក្នុងខែវិច្ឆិកា។ លោកបានបន្ថែមថា បន្ទាប់ចន្ទគ្រាសនៅខែវិច្ឆិការហើយនោះ នឹងមិនមានចន្ទគ្រាសទៀតទេ រហូតដល់ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ចន្ទគ្រាស គឺជាបាតុភូតធម្មជាតិមួយដែលអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ៕SP