ភ្នំពេញ  ៖  ត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងបច្ចេកទេស សរុប ៣១៩គម្រោង ដែលមានតម្លៃប្រមាណ ៤,២ពាន់លានដុល្លារដល់កម្ពុជា។

ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម។ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស

 

ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាប្រភពផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយ របស់ប្រទេសកម្ពុជា ជាមួយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំ ជាមធ្យមចំនួន ៣២៩,៨ លានដុល្លារក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៦ ដល់២០២១។ មកទល់ពេលនេះ ADB បានផ្តល់ប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយផ្នែកបច្ចេកទេសក្នុងវិស័យសាធារណៈ ចំនួន៣១៩គម្រោង ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤,២ ពាន់លានដុល្លារដល់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ADB ។ 

 

ជំនួយឥតសំណង និងបច្ចេកទេសដែល ADB នឹងផ្តោតលើការវិនិយោគរបស់ខ្លួន គឺទៅលើវិស័យសំខាន់ៗរូមមាន អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហរិញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម ។ ច្រើនជាងមួយភាគបួននៃគម្រោង ដែលបានផ្តល់ហិរញ្ញប្បទាន នឹងត្រូវបានវិនិយោគលើការអប់រំ និងការអភិវឌ្ឍន៍ជំនាញគម្រោង។ ខណៈប្រមាណ២២ភាគរយ នៃហិរញ្ញប្បទាន បានជួយដល់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព (sustainable fisheries value chains )ដូចជា តំបន់ឆ្នេរសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រព័ន្ធធារាសាស្រ្ត ។ 

 

សូមជម្រាបជូនថា នៅក្រោមទិសដៅចក្ខុវិស័យរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារនេះ នឹងជួយរដ្ឋាភិបាលទៅលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាមួយធនធានដែលមានសមត្ថភាពជំនាញកម្រិតខ្ពស់ លើវិស័យបច្ចេកវិទ្យា ជាពិសេសពង្រឹងការចូលរួម របស់វិស័យឯកជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ