ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃប្រទេសឡាវ ប្រចាំកម្ពុជា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជួយគាំទ្រលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងមក
លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គ រដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានថ្លែ ងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ តាមរយៈការផ្តល់ជំនួយផ្សេងៗលើផ្នែកសុខាភិបាលដល់ប្រទេសឡាវនាពេលកន្លងមក។
ការថ្លែងអំណរគុណនេះធ្វើឡើង ក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម នារសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។លើសពីនេះលោក បូរកែវ ភូមិវង់សាយ បានបង្ហាញក្តីរីករាយ និងមោទកៈភាព នូវការតែងតាំ ងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះដែរ សម្តេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាងកម្ពុជា-ឡាវ ក្នុងនោះរវាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយបានយកចិត្តទុកដាក់ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិ ការយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។
សម្តេចក្រឡាហោម ក៏បានលើកឡើងផងដែរថា ទោះបីជាកន្លងមកស្ថិតក្នុង ស្ថាន ការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប៉ុន្តែក្រសួងមហាផ្ទៃកម្ពុជា និងក្រសួង សន្តិសុខសាធារណៈឡាវបានខិតខំស្វែងរកឱកាសដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាតាមរយៈការជួបប្រជុំតាមអនឡាញជាដើម និងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ គ្នាដើម្បីរក្សាសន្តិ សុខជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសកិច្ចសហការរក្សាសន្តិសុខតាមព្រំដែនផងដែរ។ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានបង្ហាញការជឿជាក់ ក្នុងអាណត្តិការទូតរបស់លោកនាពេលនេះ ដោយសម្តេច បានសង្ឃឹមថា លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ឱ្យកាន់តែសកម្មថែមទៀត។
សម្តេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូនលោក បូរកែវ ភូមិវង់សាយ នូវកិច្ចការងារ សំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់អនុវត្ត ក៏ដូចជាដោះស្រាយ ដែលមាន ដូចជាទី១ ការទប់ស្កាត់ដោះស្រាយបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩, ទី២ ការងារសណ្តាប់ធ្នាប់សាធារណៈ ពិសេសពាក់ព័ន្ធយុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ និងទី៣ កិច្ចខិត ខំប្រឹងប្រែងស្តារនូវផលប៉ះពាល់អវិជ្ជមានដែលបង្ករឡើងដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។
ជាការឆ្លើយតបតបលោក ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងអាណត្តិការងារ និងបំពេញបេសកកម្មនៅ កម្ពុជា ដោយឯកឧត្តមនឹងខិតខំកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ ឡាវ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងជោគជ័យបន្ថែមទៀតតទៅអនាគត។
ស្របជាមួយគ្នានេះផងដែរ ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការឯកភាពចំពោះប្រសាសន៍លើក ឡើងរបស់ សម្តេចក្រឡាហោម នៃវិបត្តិជាសកលកូវីដ១៩ ហើយបើទោះជាជួបប្រទះនូវវិបត្តិនេះក្តី ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរនូវតែបន្តខិតខំលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ជាក់ស្តែង ដែលស បញ្ជាក់ឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ មកកាន់ព្រះ រាជាណាចក្រកម្ពុជា និងកិច្ចប្រជុំថ្នាក់ដឹកនាំក្នុងឱកាសដែលកម្ពុជាទ ទួលធ្វើជាម្ចាស់ផ្ទះ គឺកិច្ចប្រ ជុំអាស៊ានឆ្នាំ២០២២នេះ។
ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណ រគុណជាថ្មីម្តងទៀត ចំពោះឆន្ទៈរបស់ឯកអគ្គរដ្ឋទូតក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិ ការមិត្តភាពរ វាងប្រទេសទាំងពីរ។ សម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងបានចូលរួមប្រជុំផ្ទាល់ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលអាស៊ាននៅក្នុងឆ្នាំ២០២២នេះ លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានជូនពរលោក ឯកអគ្គរដ្ឋ ទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការងារបំពេញបេសកកម្មនៅប្រទេសកម្ពុជា ប្រកបដោយភាពឧត្តុង្គឧត្តម៕SP