យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់នៅក្នុងការបំផ្ទុះនៅវិហារអ៊ីស្លាម នៅទីក្រុងកាប៊ុល
កាប៊ុល៖ការបំផ្ទុះដ៏ខ្លាំងក្លាមួយបានវាយប្រហារវិហារអ៊ីស្លាមមួយនៅភាគខាងលិចទីក្រុងកាប៊ុល អំឡុងពេលអធិស្ឋាន បានសម្លាប់មនុស្សយ៉ាងហោចណាស់១០ នាក់ និងរបួស ២០នាក់ដែលជាការវាយប្រហារចុងក្រោយបង្អស់លើកន្លែងគោរពបូជាអាហ្វហ្គានីស្ថាន និងគោលដៅជនស៊ីវិលក្នុងអំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន។នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានAljazeeraនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
លោក Besmullah Habib អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា ការផ្ទុះបានផ្ទុះឡើងនៅល្ងាចថ្ងៃសុក្រនៅឯវិហារអ៊ីស្លាម Khalifa Aga Gul Jan នៅភាគខាងលិចទីក្រុងកាប៊ុលនៅម៉ោងប្រហែល ២រសៀលម៉ោងក្នុងស្រុក ។
អ្នកថ្វាយបង្គំរាប់រយនាក់បានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាននៅថ្ងៃសុក្រចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ហើយវិហារអ៊ីស្លាម ។ក្នុងនោះលោក Wahid ជាជនជាតិអាហ្វហ្គានីស្ថានក្នុងវ័យ ៣០ ឆ្នាំបាននិយាយថា គាត់នៅផ្ទះនៅពេលដែលគាត់បានលឺអំពីការផ្ទុះ ហើយបានប្រញាប់ទៅវិហារអ៊ីស្លាមភ្លាមៗ ដោយដឹងថាបងប្រុសរបស់គាត់នៅទីនោះ។ គាត់បានរំឮកពីទិដ្ឋភាពនៃការឃោរឃៅ ការសម្រែកនិងការយំឱ្យគេជួយ។ គាត់បានជួយដឹកអ្នករបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់៕SP