ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍គ្រូទាយ បានធ្វើការទស្សន៍ទាយពីអាយុសម្តេចថា សម្តេចនឹងមានអាយុ ១០១ឆ្នាំ ។

 ប៉ុន្តែ  សម្តេច  ថា ទោះបីជាយ៉ាងណា ក៏សម្តេចអះអាងថា នឹងមិនកាន់អំណាចដល់អាយុ ១០១ឆ្នាំទេ យ៉ាងច្រើនកាន់អំណាច ១០ឆ្នាំទៀតប៉ុណ្ណោះ។

សម្ដេច  បានថ្លែងបែបនេះ  ក្នុងសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ 

សម្តេចតេជោ  បន្តថា ឪពុក-ម្តាយ ជីដូន-ជីតា របស់សម្តេចគឺមានអាយុច្រើន ដូចជាឪពុកសម្តេចមានជន្មាយុ  ៩០ឆ្នាំ ចំណែកជីតា ៩៣ឆ្នាំ និងជីដូន ៩០ឆ្នាំជាងដែរ ។សម្តេចថា សម្តេចឥឡូវមានអារម្មណ៍ហត់នឿយ ប៉ុន្តែសម្តេចមិនរអ៊ូរទាំនោះទេ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ