បន្ទាយ​មាន​ជ័យ​ ៖​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដែល​តែង​ដាក់​ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ ដូច​ជា​បទល្មើស​សេដ្ឋកិច្ច​ បទ​ល្មើ​ស្រឿង​ញៀន​ និង​ប្រជាពលរដ្ឋ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​ ។​ជាក់ស្តែង​ នៅ​វេលា​ម៉ាង​១៦​និង​០០​នាទី​ ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​ បាន​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ចំនួន​៩៥​នាក់​ ត្រង់​ចំណុច​មាត់​អូរ​ព្រំដែន​ ស្ថិត​ក្នុងភូមិ​ល្វា​ ឃុំ​ បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

 

ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ហើយ​ត្រូវ​ទប់ស្កាត់​ សរុប​ចំនួន​៩៥​នាក់​ (​ស្រី​៣៩​នាក់​ កុមារ​១១​នាក់​ )​មក​ពី​១០​ខេត្ត​មាន​៖១/-​បន្ទាយ​មាន​ជ័យ​ចំនួន​២១​នាក់​,២/-​សៀ​បរាប​ចំនួន​២៩​នាក់​,៣/-​បាត់ដំបង​ចំនួន​១៣​នាក់​,៤/-​ឧត្ត​មាន​ជ័យ​ចំនួន​០៥​នាក់​,៥/-​កំពង់ធំ​ចំនួន​០២​នាក់​,៦/-​កំពត​ចំនួន​០៨​នាក់​,៧/-​ព្រៃវែង​ចំនួន​១០​នាក់​,៨/-​តាកែវ​ចំនួន​០៣​នាក់​,៩/-​ស្វាយ​រៀង​ចំនួន​០៣​នាក់​និង​១០/-​ត្បូងឃ្មុំ​ ០១​នាក់​។​

 

ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ទាំង​៩៥​នាក់​នេះ​ ​កង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួច​ ឲ្យ​ពួ​គាត់​វិល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​ស្រុក​កំណើត​វិញ​ ព្រោះ​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នេះ​ វា​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ ។​ ព្រមទាំង ស្រាវជ្រាវ​មុខសញ្ញា​មេ​ខ្ស​ល់​ដែល​ពាក់ព័ន្ធ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ ដើម្បី​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ផង​ដែរ​ ៕​ ​SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ