ភ្នំពេញ  ៖  សម្ដេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្ដីទី បានបញ្ជាក់ អំពី ព័ត៌មាន ពាក់ព័ន្ធ ហេតុការណ៍ ឧក្រិដ្ឋជន គ្រឿងញៀន បាញ់ប្រហារ លើ មន្ត្រីនគរបាល នៅ ស្រុក អង្គស្នួល ខេត្តកណ្ដាល ដែល បណ្តាលឲ្យស្លាប់ចំនួន ពីរ នាក់ និងរបួសម្នាក់កាលពី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នៅ ភូមិ ចន្ទ្រា ថ្មី ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ។ ការបញ្ជាក់ របស់ សម្តេច ក្រឡាហោម ស ខេង ក្នុង ពិធី បញ្ចុះ ខណ្ឌសីមា ព្រះ ស វិហារ នៅ ស្រុក ពាម ជរ ខេត្តព្រៃវែង កាលពី ព្រឹក ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ។ 

 សម្ដេច ក្រឡាហោម ស ខេង បាន មានប្រសាសន៍ បញ្ជាក់ថា ករណី បទល្មើស គ្រឿង ញឿ ន នៅ ស្រុក អង្គស្នួល ត្បិត ថា ឧក្រិដ្ឋជន មិនមែន រកស៊ី ជួញដូរ គ្រឿងញៀន ទ្រង់ទ្រាយ ធំ ប៉ុន្តែ ក៏បាន បង្ក ការរំខាន អុកឡុក បង្កើត ភាពអសន្តិសុខ នៅ កន្លែង នោះ ផងដែរ ពិសេស ធ្វើឱ្យ យុវជន មួយចំនួន វីវក់ នឹង គ្រឿងញៀន ។ 

សម្តេច  បានបញ្ជាក់យ៉ាងដូច្នេះថា“ នគរបាល ប៉ុស្តិ៍ របស់ យើង គាត់លឺព័ត៌មាននេះក៏បាន នាំគ្នា ទៅជា មួយ សមត្ថកិច្ច ដទៃ ទៀត ដែលមាន ការពាក់ព័ន្ធ ។ ពេល ចុះទៅ ដល់ទី តាំង ផ្ទះ មុខសញ្ញា ជួញដូរ ចែកចាយគ្រឿងញៀន នោះ សមត្ថកិច្ច បាន ឆែកឆេរ ដែរ ក៏ប៉ុន្តែ រក មិនឃើញ ជនល្មើស នោះទេ ។ សំ ទោស ដំបូង ហាក់ដូចជា ថា ប្រយ័ត្ន ដែរ ព្រោះ រក មិនឃើញក៏សន្និដ្ឋានថា តាមមើល ប្រហែលជា វា រត់ ចូល ព្រៃ អស់ហើយ ។ ជនសង្ស័យ មិនបាន រត់ ចូល ព្រៃ ដូច ការសន្និដ្ឋាន នោះទេដោយទៅអង្គុយគៀនផ្ទះ យក ភួយ គ្របពីលើ ។ អ្នក ទៅ ឆែក ហ្នឹង មិន ចាប់អារម្មណ៍ ទៅទៀត ទៅ លើក អា ភួយ ហ្នឹង ។ ដល់ តែ លើក អា ភួយ ហ្នឹង អានោះ វ មានកាំភ្លើង ស្រេច ។ មេ ប៉ុស្តិ៍ប៉ូលីស ទៅ លើក ភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹង ប៉ូ ស លិ សម្នាក់ ទៀត ទៅជា មួយ ។ ស្លាប់ អស់ពីរ នាក់ មានការ សោកស្ដាយ ណាស់ ” ។ 

 គួរ បញ្ជាក់ថា មន្ត្រីនគរបាល ចំនួន ២ នាក់ ត្រូវបាន បាញ់សម្លាប់ និង ម្នាក់ បាន រងរបួស នៅក្នុង ប្រតិបត្តិ ការបង្ក្រាប បទល្មើស គ្រឿងញៀន ។ ចំណែក ជនល្មើស ម្នាក់ ស្លាប់ និង ម្នាក់ ចាប់ខ្លួន ។ ជនល្មើស ដែល ស្លាប់ គឺជា ជនដៃដល់ ដែល បាន បាញ់ លើ មន្ត្រីនគរបាល ។ ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ជិត១២ ថ្ងៃត្រង់ កាលពី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នៅ ភូមិ ចន្ទ្រា ថ្មី ឃុំ ទួល ព្រេជ ស្រុក អង្គស្នួល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ