សម្តេចក្រឡាហោម ស ខេង ណែនាំប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សណានាំមកនៅសន្តិភាព និងអភិវឌ្ឍន៍ពិតប្រាកដ
ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ និងបោះឆ្នោតជូនគណបក្សណានាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តមុនីរតនប្បតា (ហៅវត្តថ្មី) ក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសហការជំរុញការចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ៗគ្នា។
សម្ដេច មានប្រសាសន៍ទៀតថា "ជាពិសេស សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ"៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ