សម្ដេចក្រឡាហោម ស ខេង អំពាវនាវប្រជាពលរដ្ឋផ្ដល់ព័ត៌មានជូនអាជ្ញាធរពាក់ព័ន្ធសន្ដិសុខ ដើម្បីដោះស្រាយបញ្ហាទាំងនោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។
សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវបែបនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ»
សម្ដេចក្រឡាហោម បានបន្ដថា ទន្ទឹមគ្នានេះ អាជ្ញាធរ ក៏ត្រូវបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឲ្យបានល្អ ចៀសវាងការបែងចែកក្រុម បក្សពួក ឬនិន្នាការនយោបាយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ