ភ្នំពេញ  ៖ «ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី៣ខែមុន»។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤៥ ទៅនៅចំណាត់ថ្នាក់១០៤វិញ បន្ទាប់ពីវីរុសទម្រង់ Omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់លើការគ្រប់គ្រងការឆ្លងវីរុស ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់មានន័យថា ទីកន្លែងនោះបានងាកទៅកាន់តែជិតនឹងការងើបចេញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន ហើយអត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។

សូមបញ្ជាក់ថា  កម្ពុជា  បាននិងកំពុងដើរទៅមុខជាលំដាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតិចជាង១០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល១ខែកន្លងមកនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ