ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់។ 

ស្ថានភាពភ្ញៀវទេសចរដើរកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន រយៈពេល ៣ថ្ងៃ (១-៣ ខែកុម្ភៈ ២០២២) ដូចជា ៖ ភ្ញៀវសរុបមានចំនួនប្រមាណ ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ។

ដោយឡែក សម្រាប់រយៈពេល៣ថ្ងៃនេះ មិនមានបញ្ហាធំដុំណាមួយកើតឡើងនោះទេ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំក្នុងការថែរក្សាសណ្តាប់ធា្នប់ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ដើម្បីឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទទួលបាននូវភាពរីករាយ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងជំរុញការអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ