ភ្នំពេញ៖ កម្លាំងវិស្វកម្មពហុជំនាញ អមដោយកងបោសសំអាតមីន នៃទ័ពមួកខៀវកម្ពុជាចំនួន ១៨៤ នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ២៩នាក់ ត្រូវបានបញ្ជូនទៅបំពេញបេសកក ម្មអង្គការសហប្រជា ជាតិ(UN) នៅសាធារណៈរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ ។
ក្នុងពិធីជូនដំណើរទ័ពមួកខៀវកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចទី២ ខែកុម្ភៈ ឆ្នាំ២ ០២២ លោក សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយ កមជ្ឈម ណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា កម្លាំងមួកខៀវទាំង១៨៤នាក់នេះ ដើម្បីបំពេញការងារ សាងសង់បន្ទាយស្នាក់នៅសម្រាប់ទ័ពមួកខៀវពីបណ្តាប្រទេសផ្សេងៗ សាងសង់បង្គោលខៀវ នៅតាមបន្ទាត់ព្រំដែនលីបង់ និងអ៊ីស្រាអែល និងបន្តការងារបោសសំអាតមីន ដែលកំពុងតែមមាញឹករាល់ថ្ងៃ។
បើតាមនាយឧត្តមសេនីយ៍បានឱ្យដឹងដែរថា រយៈពេល១៦ឆ្នាំ ពោលគឺ ចាប់ពីឆ្នាំ២០០៦ រហូតមក ដល់ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងសរុបចំនួន ៨០៨៣នាក់ ក្នុងនោះមា ន នារីចំនួន ៥៤២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ