ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីឃាតកម្ម ចាប់ឃុំបង្ខាំង និងជំរិតទារប្រាក់
ព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ ប្រទះឃើញ សាកសពដែលគេកប់ក្នុងដី ០២ទីតាំងផ្សេងពីគ្នា៖ ទីតាំងទី១ នៅ ជនរងគ្រោះឈ្មោះ LI HONG ហៅDa Da ភេទប្រុស ជនជាតិចិន និងទីតាំងទី២ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ២៥ឆ្នាំ ។
សមត្ថកិច្ចបានចុះដល់ទីតាំង និងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ទើបអាចសន្និដ្ឋានបានថា ការស្លាប់នេះគឺជាអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះទាំង ២នាក់ រួចទើបយកសាកសពទៅកប់ចោលនៅទីកន្លែង ២ផ្សេងគ្នា។បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។
ក្រោយហេតុការណ៍ ប្រទះឃើញសាកសពខាងលើ ស្នងការនគរបាលខេត្តព្រះសីហនុ បានចេញសេច ក្តីសំរេចបង្កើតការស្រាវជ្រាវ ដោយចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ រហូតមកត្រឹមថ្ងៃទី៣១ ខែ ម ករា ឆ្នាំ២០២២ នេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ ក្នុងនោះជនសង្ស័យ ០៦ នា ក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន រួមមាន៖ ១-ឈ្មោះ HE JI HUI ជនជាតិចិន បុគ្គលិកក្រុមហ៊ុន ។
២-ឈ្មោះ ZHOU FENG បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូទ័រ ។ ៣-ឈ្មោះ LIU LI JIAN បុគ្គលិកក្រុម ហ៊ុន ៤-ឈ្មោះ YI CONG YONG ជនជាតិចិន បុគ្គលិកក្រុមហ៊ុន ៥-ឈ្មោះ YANG GUANGYUE ជនជាតិចិន មុខរបរ សន្តិសុខ ក្រុមហ៊ុន ៦-ឈ្មោះ CHEN SHIWEI ។
ដោយឡែកជនសង្ស័យចំនួន ៥នាក់ទៀត ពាក់ព័ន្ធករណី ចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ រួមមាន៖ ១-ឈ្មោះ PENG JIN LONG ជនជាតិចិន មុខរបរ ។ ២-ឈ្មោះ CHEN WEI WEN អ្នកគ្រប់គ្រងផ្នែកទិញឥវ៉ាន់ ៣-ឈ្មោះ YANG WEI HE NG អ្នកគ្រប់គ្រងសន្តិសុខ ស្នា ។ ៤-ឈ្មោះ LI WEI SONG អ្នកគ្រប់គ្រងសន្តិ ។ ៥-ឈ្មោះ WEI YA QI អ្នកគ្រប់គ្រងកាមេរ៉ា ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ០៦នាក់ ឃាត់ខ្លួនក្នុងករណីឃាតកម្ម និងជនសង្ស័យ ០៥នាក់ ឃាត់ខ្លួនក្នុងករណីចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ គឺជាក្រុមតែមួយ។
នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន៖
-កាំភ្លើងវែង ០១ដើម ម៉ាក AK បង់កាំភ្លើង AK ចំនួន ០២, គ្រាប់កាំភ្លើង AK ចំនួន ៣៧គ្រាប់
-កាំភ្លើងខ្លី ០២ដើម បង់កាំភ្លើងចំនួន ០២, ទី២-ម៉ាក NP22 បង់កាំភ្លើង១ (ឧបករណ៍បាញ់សម្លាប់ ជន រងគ្រោះ) ។
-គ្រាប់កាំភ្លើងខ្លីប្រភេទ 9mm ចំនួន ៨៥គ្រាប់
-ខ្នោះដៃ ០៤គូរ
-ពិលឆក់ ០៣គ្រឿង
-ដំបងដែក ០២ដើម៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ