ភ្នំពេញ៖ លោក ដាវិស បេន យ៉ូសែប ជនជាតិអាមេរិកាំង និងក្រុមគ្រួសារដែលត្រូវបានគេស្គាល់ថាជាអ្នកស្រឡាញ់ និងជាអ្នកការពារបិរស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ បានថ្លែងអំណរគុណ ចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ដែលរាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដល់រូបលោក និងក្រុមគ្រួរសារ ។

ការថ្លែងអំណរគុណ ព្រមទាំងសម្តែងនូវការរំភើបសប្បាយរីករាយដែលទទួលបានការរាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរនេះ តាមរយៈកិច្ចសម្ភាស៍ផ្ទាល់ជាមួយសារព័ត៌មាន NP News  នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២ ០២២នេះ។

ក្នុងកិច្ចសម្ភាសន៍នេះដែរ លោកបែន បានលើកឡើងថា«រូបលោក និងភរិយា ព្រមទាំងកូនៗ ពិតជាស ប្បាយចិត្ត រីករាយខ្លាំងមែនទែន ព្រោះពួកគាត់មិនដែលនឹកស្មានដល់ថានឹងបានសញ្ជាតិពីមុនមក»ជា មួយគ្នានេះ លោកបានធ្វើការថ្លែអំណរគុណដល់ព្រះមហាក្សត្រដែលរាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដល់ រូបលោក ចំពោះការស្នើសុំចូលសញ្ជាតិនេះដែរ លោកបែន និងក្រុមគ្រួសារបានស្នើសុំរយៈពេល២ឆ្នាំមកហើយ។

 ដើម្បីឆ្លើយតបទៅនឹង ការប្រោសព្រះរាជទាននេះ លោក និងក្រុមគ្រួសារបានប្តេជ្ញាចិត្តបន្តបេសកកម្មការពារអភិរក្សសម្បត្តិធម្មជាតិនៅកម្ពុជានេះឱ្យកាន់តែល្អប្រសើរ ហើយបើទោះបីជាមិនបានចូលសញ្ជាតិយ៉ាងណាក៏ដោយ លោក និងគ្រួសារនៅតែមានបង្ហាញឆន្ទៈ បន្តកិច្ចការងារនេះរហូត ។

ពាក់ព័ន្ធទៅនឹងការគម្រាមកំហែងជាច្រើនសារ មានទាំងករណីដុតបំផ្លាញស្ពាន រួមទាំងការគំរាមផ្សេងៗទៀត  លោកពិតជាមានការសោកស្តាយ ក្នុងនោះលោកបានបង្ហាញអារម្មណ៍ព្រួយបារម្ភ មិនសប្បាយចិត្ត នៅពេលដែលមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែធ្វើការកាប់បំផ្លាញព្រៃឈើជារឿយៗ។

ចំពោះ បញ្ហាហរិញ្ញវត្ថុ ដើម្បីទ្រទ្រង់សកម្មភាពការពារបរិស្ថានរបស់លោកវិញ លោក ក៏បានលើកឡើងដែរថា «កាលពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០២លោក បានលក់ផ្ទះរបស់លោកដើម្បីយកថវិការដោះស្រាយជីវភាព ប៉ុន្តែមកដល់ពេលនេះ លោកមានថវិការគ្រប់គ្រាន់ដោយមាន ការផ្គត់ផ្គង់ពីក្រសួងបរិស្ថាន សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ។ជាចុងក្រោយលោកបែន សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងបន្តចូលរួមការពារបរិស្ថាន ស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាយើងឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ