ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ស្ពាន ផ្លូវ រួមទាំង អគារខ្ពស់ៗ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី នៅផ្លូវជាតិលេខ៥ ក្នុង ឫស្សីកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ភ្នំពេញ ដែលកន្លងមកពោរពេញទៅដោយដើមត្រែង និងលិចទឹក ប្រែក្លាយជារាជធានីដែលមានមនុស្សប្រមាណ២លាននាក់ ហើយមានការអភិវឌ្ឍន៍ដូចគេដូចឯង។

សម្ដេច បញ្ជាក់ថា «ខ្ញុំនៅតែឆ្ងល់ចំពោះអ្នកថា កម្ពុជាធ្វើទៅកាន់តែក្រទៅៗ»។ សម្តេច ហ៊ុន សែន បានប្រតិកម្ម យ៉ាង ដូច្នេះ ដោយលើកឡើងថា គ្មានប្រទេសណាមួយដែលមានសុទ្ធតែអ្នកមានទាំងអស់គ្នានោះឡើយ ហើយលើកលែងតែរបបប៉ុល ពត មួយគត់ដែលធ្វើឲ្យអ្នកក្រស្មើគ្នា។

 សម្តេច លើកឡើងថា អ្នកមានច្រើន និងអ្នកមានមធ្យម កាន់តែច្រើន ហើយរដ្ឋាភិបាលកំពុងព្យាយាមធ្វើឲ្យអ្នកក្រ កាន់តែមានជីវភាពធូរធា ជាពិសេសការយកចិត្តទុកដាក់នាអំឡុងកូវីដ-១៩ កន្លងមក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ