ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញជាសំនួរថា តើមានប្រទេសប៉ុន្មានលើសាកលលោក ដែលគ្មានការតវ៉ា? ខណៈអាមេរិក នៅតែបន្តមានការតវ៉ា និងបាញ់បោះដោយសេរី ព្រមទាំងលក់ដូរកាំភ្លើង  តើប្រទេសនេះ ពិតជាមានសន្តិភាពមែនឬអត់?

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី នៅផ្លូវជាតិលេខ៥ ក្នុង ឫស្សីកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កត្តាសន្ដិភាពនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ រាប់ទាំងវិស័យទេសចរណ៍ ជាដើមផងដែរ។ សម្ដេច ថា បើគ្មានសន្ដិភាពទេ កុំសង្ឃឹមថា ធ្វើដំណើរដោយសុវត្ថិភាព។

សម្ដេច បន្ដថា សន្ដិភាព ពិតជាសំខាន់សម្រាប់ជីវិតមនុស្ស និងសម្រាប់អ្វីៗទាំងអស់ស្ថិតនៅលើភពផែនដី មិនមែនសម្រាប់តែប្រទេសកម្ពុជាម្នាក់ឯងឡើយ។ 

សម្ដេច បញ្ជាក់ថា «ខ្ញុំ និយាយប្រាប់ទៅអ្នកដ៏ទៃ ដែលនិយាយថា បើនៅតែមានការតវ៉ា ប្រទេសហ្នឹងគិតជាគ្មានសន្ដិភាពទេ។ ខ្ញុំ ដាក់ជាសំនួរ ថា តើមានប្រទេសប៉ុន្មានលើកទៅសាកលលោក ដែលគ្មានការតវ៉ា ចឹងប្រទេសណុងអត់សន្ដិភាពដែរឬអី?»។ 

សម្ដេច ឆ្លើយតបទៅអ្នកនៅអាមេរិកថា នៅអាមេរិក មិនត្រឹមតែតវ៉ា ថែមទាំងបាញ់គ្នាទៀត។ សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំ អត់ធានាជូនអំពីសន្ដិភាពផ្លូវចិត្ត ទៅអស់លោកអ្នកទេ ខ្ញុំគ្រាន់តែធានាថា ជីវិតមនុស្ស ត្រូវបានធនាដោយគ្មានការស្លាប់ ឬរបួស ដោយសារការចម្បាំងរាងជ្រុល ដោយធ្លាប់មានពីអតីតកាលតែប៉ុណ្ណោះ»។ 

ជាងនេះទៅទៀត សម្ដេច លើកឡើងថា ត្រង់រឿង សន្ដិភាពផ្លូវជាតិរបស់អស់លោក គឺស្ថិតទៅអស់លោកតែប៉ុណ្ណោះ សម្ដេច មិនអាចជ្រៀតជ្រែងបានឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ