នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំធ្វើសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំធ្វើសន្និសីទអាស៊ានណាប៉ូល លើកទី៤០ (ASEANAPOL CONFERENCE 40th) ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំ ស្ដីពីការរៀបចំធ្វើសន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាពេលព្រឹកនេះ មានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោក-លោកស្រី ជាតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីធ្វើយ៉ាងឱ្យការងាររៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព» បានធ្វើឡើងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបសន្និសីទនេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ