កោះកុង៖ សត្វខ្លាឃ្មុំធំត្រូវគេថតបានកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថ តស្វ័យប្រ វត្តិនៅ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។ នេះបើយោងតា ម ការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្លាឃ្មុំធំនេះ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំ ទាំងអស់ ដែលដងខ្លួនរបស់វាគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌ លឿង ខ្ចីរាងដូចអក្សរ V នៅខាងក្រោមករបស់វា។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូនៅរដូវបន្តពូជ តែប៉ុណ្ណោះ ហើយវាចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅ ក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំនេះមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត និងរុក្ខជាតិមួយចំនួន។
យោងតាមរបាយណ៍របស់មន្ត្រីជំនាញ បានឱ្យដឹងថា សត្វខ្លាឃ្មុំធំនេះ មានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ជាដើម។ ខ្លាឃ្មុំធំ កំពុងស្ថិតក្នុង ក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះ ថ្នាក់ជា សាកល៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ