ភ្នំពេញ៖ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២នេះ។ ការអញ្ជើញមកបំពេញទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា។ 

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះ លោកប៊ូយ ថាញ់សឺន នឹងចូលជួបសម្តែងការគួរសមជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ជាមួយគ្នានេះប្រមុខការទូតវៀតណាម ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកប្រាក់ សុខុន ផងដែរដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់។

ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប៊ូយ ថាញ់សឺន មកកាន់កម្ពុជានាពេលនេនឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិប ត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ