រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំលើគម្រោងសាងសង់ស្ពានអាកាសស្របតាមមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល ( ផ្លូវ២០០៤ )
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីសំណើសុំអនុញ្ញាតសាងសង់ស្ពានអាកាស ស្ថិតនៅស្របតាមមហាវិថីសហព័ន្ធរុស្ស៊ីនិងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល ( ផ្លូវ២០០៤ ) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ដើម្បីបញ្ចៀសនិងកាត់បន្ថយការកកស្ទះចរាចរណ៍ត្រង់ចំនុចមហាវិថីសហព័ន្ធរុស្ស៊ីនិងវិថីសម្ដេចចៅហ្វាវាំង គង់សំអុល ( ផ្លូវ២០០៤ ) រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសមួយខ្សែ និងគ្រោងសិក្សាបន្ថែមផ្លូវក្រោមដីមួយខ្សែទៀត ដើម្បីធ្វើឱ្យលំហូរចរាចរណ៍មានភាពងាយស្រួលក្នុងការធ្វើដំណើរ។
សូមបញ្ជាក់ថា ស្ពានអាកាសនៅប្រទេសកម្ពុជាមាន,ស្ពានអាកាសតិចណូ,ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា(ស្ពានអាកាសពេទ្យលោកសង្ឃ), ស្ពានអាកាសក្បាលថ្នល់, ស្ពានអា កាសផ្សា រដី ហុយ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ