ក្មេងប្រុសអាយុ៤ឆ្នាំត្រូវបានជួយសង្គ្រោះ ក្រោយដង្ហក់ស្ទះខ្យល់ដង្ហើមបណ្តាលមកពីឈ្លក់គ្រាប់ទៀបចូលក្នុងទងសួត
3 ឆ្នាំ មុន
ភ្នំពេញ៖ នៅថ្ងៃទី១៨ មករា ២០២២ មន្ទីរពេទ្យគន្ធបុប្ជាបានឱ្យដឹងថា ក្មេងប្រុសតូច អាយុ៤ឆ្នាំ មកពីខេត្តស្វាយរៀង ចូលមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយដង្ហក់ស្ទះខ្យល់ដង្ហើមយ៉ាងធ្ងរបំផុត បណ្តាលមកពីឈ្លក់គ្រាប់ទៀប ចូលក្នុងទងសួតស្តាំ។
ក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ និងក្រុមវះកាត់ បានជួយសង្គ្រោះជីវិតកុមារបានជោគជ័យ ។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានអំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់កូនតូចៗ សូមប្រុងប្រយ័ត្នពេលឲ្យកូនៗញ៉ាំផ្លែទៀប (គ្រាប់ទៀបជាមូលហេតុឈ្លក់បំពង់ខ្យល់ដង្ហើមកូនតូច ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ