កំពង់ផែកែប- កោះទន្សាយ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ
កែប៖កំពង់ផែកែប- កោះទន្សាយ នឹងសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។កំពង់ផែនេះ នឹងជួយពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តកែប តាមផ្លូវទឹកជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
សម្រោប់ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះសម្រាប់ត្រៀម បម្រើដល់វិស័យទេសចរណ៍ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់។ដោយឡែកនាវាដឹកទំនិញផ្សេងៗអាចចូលចតបាននាវា ដែលស្ថិតក្រោម១៥តោន។ លោកបន្តថា នេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ដែលផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។
គួរបញ្ជាក់ថា កំពង់ផែកោះទន្សាយ ត្រូវបានសាងសង់លើទីតាំងកំពង់ផែកោះទន្សាយចាស់ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ដោយចាប់ផ្តើមសាងសង់ក្នុងខែធ្នូ ឆ្នាំ ២០១៩ និងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២១ ដោយចំណាយថវិកាប្រមាណ ៥ ពាន់លានរៀល។ កំពងផែនេះសង់ចេញពីដីគោកទៅក្នុងទឹកជម្រៅ ៣០៦ ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ និងផ្ទៃក្រឡាជិត ៥ ពាន់ម៉ែត្រការ៉េ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ