ក្រសួងអប់រំ ណែនាំឲ្យពង្រឹងវិធានការសុវត្ថិភាព សុខភាព នៅតាមគ្រឹះស្ថាន ក្នុងឆ្នាំសិក្សា២០២១-២០២២
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការសុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ២០២១-២០២២។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីឲ្យដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសុខភាព ស្របតាមទស្សនាទាន គន្លងប្រក្រតីភាពថ្មីក្នុង វិស័យអប់រំ និងក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ ជាពិសេសវីរុសប្រភេទ ដែលតា និងវីរុសបំប្លែងខ្លូនថ្មីប្រភេទអូមីក្រុង ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន នូវការងារចាំបាច់មួយចំនួនបន្ថែមលើវិធានការនានាដែលបានដាក់ចេញកន្លងមក»។ក្រសួង បន្ដថា ជំរុញការបង្កើតគណៈកម្មការសុខភាពសិក្សាចំណុះឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ផ្នែកសុខភាពសិក្សានៃការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា ដើម្បីជាយន្តការសម្របសម្រួលលើកកម្ពស់ការងារ សុខភាពសិក្សា ជាពិសេសផ្តោតការយកចិត្តទុកដាក់ជាទិភាពដល់អាយុជីវិតបុគ្គលិកអប់រំ និងអ្នកសិក្សា និងចូលរួមដឹកនាំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិក អប់រំ និងអ្នកសិក្សា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ