សហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា អំពាវនាវដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ រក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិត
ភ្នំពេញ ៖ សហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ សូមរក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិត។
សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធសន្តិភាពសកលប្រចាំនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានចេញសារមួយរិះគន់ចំពោះការគាំទ្ររបស់សហព័ន្ធសន្តិភាពសកល ចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «ការិយាល័យសហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា សូមអំពាវនាវ ដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ សូមរក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិតទាំងឡាយប្រាស់ចាសពីកម្មវត្ថុពិតប្រាកដរបស់សហព័ន្ធសន្តិភាពសកល ជាពិសេស សូមរក្សា តម្លៃសិទ្ធិរបស់បុព្វបុរសដែលមិនគួរត្រូវបានប្រមាថ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ