តិចសាស៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅ​សាលាបឋមសិក្សា​មួយក្នុងរ​ដ្ឋតិ​ច​សាសភាគ​ខា​ងត្បូងដោយបានសម្លាប់សិស្សសាលា១៤នាក់ និងគ្រូបង្រៀនម្នាក់ ។នេះបើតាមអភិបាល លោក Greg Abbott បានប្រាប់អ្នកយកព័ត៌មាន។

 លោក Greg Abbott បាននិយាយថា ជនសង្ស័យដែលត្រូវបានគេកត់សំគាល់បាន ឈ្មោះ Salvador Ramos មានអាយុ ១៨ឆ្នាំ បានសម្លាប់ខ្លួនឯងបន្ទាប់ពីការបាញ់ប្រហារ នេះបើយោងទៅតា​មកា​រអ​ង្កេត​ដោយ​មន្រ្តីប៉ូលីសឆ្លើយតបទៅនឹងកន្លែងកើតហេតុ។ពាក់ព័ន្ធ ព័ត៌មានលម្អិតផ្លូវការអំពីឧបទ្ទវហេតុនៃការបាញ់ប្រហារនេះស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ជាមួយគ្នានេះផងដែរ សារព័ត៌មាន CNN បានរាយការណ៍ថា ខ្មាន់កាំភ្លើងបានបើកឡានទៅសាលារៀន ហើយ​ដើ​រចូលក្នុងសាលា ជាមួយកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម។

ក្រុមគ្រូពេទ្យនៅរដ្ឋ San Antonio បាននិយាយនៅលើ Twitter ថា ខ្លួនបានទទួលអ្នកជំងឺ ២នាក់ ពី​ការបាញ់ប្រហារដែលជា កុមារម្នាក់ និងមនុស្សពេញវ័យម្នាក់។ អ្នកទាំង ២នាក់ជាស្ត្រីអាយុ៦៦ឆ្នាំ និងក្មេ​ងស្រីអាយុ១០ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

 

សូមបញ្ជាក់ថា នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ចម្ងាយប្រហែល ៨០ ម៉ាយល៍ ពីភាគខាងលិចទីក្រុង San Antonio NR

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ