មន្ត្រីអាវុធហត្ថខេត្តសៀមរាប២នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន
3 ឆ្នាំ មុន
សៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ២នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីបានរកឃើញថា មន្ត្រីទាំងពីរនាក់នេះ មានជាប់ពាក់ព័ន្ធនឹងការសំគំនិតក្នុងអំពើជួញដូរគ្រឿងញៀន។
ក្នុងនោះដែរ មន្ត្រីដឹងថា នាយអាវុធហត្ថដែលត្រូវចាប់ខ្លួននោះគឺ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន និង និងនាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន។អ្នកទាំង2 ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
បើតាមការឱ្យដឹង ពីលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា តុលាការកំពុងសួរនាំនាយអាវុធហត្ថទាំងពីររូបនេះហើយ៕SP