សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវកត្តាចំនួន៦ ដែលធ្វើឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរសប្បាយរីករាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវកត្តាចំនួន៦ ដែលរួមចំណែកធ្វើឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីយខ្មែរសប្បាយរីករាយ ។ សម្ដេចតេជោលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
នាឱកាសនោះសម្តេចតេជោ បានលើកឡើងកាត្តទាំង៦រួមមាន៖ កត្តាទី១ គឺសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋសប្បាយរីករាយ ដោយផ្លាស់ប្រែពីកន្លែងបាញ់បោះទៅជាកន្លែងកម្សាន្ត កន្លែងទេសចរណ៍។ កត្តាទី២ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវ ស្ពាន ថ្នល់ដែលបង្ករលក្ខណៈងាយស្រួល នេះហើយដែលយើងត្រូវស្វែងរកជំនួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ។
ចំពោះកត្តាទី៣ មធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរកាន់តែច្រើនដែលមានរថយន្ត ម៉ូតូ និងមានរថយន្តតាក់ស៊ីច្រើនប្រភេទដែលអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង។កត្តាទី៤ គឺប្រាក់ចំណូល សម្តេចតេជោបានមានប្រសាសន៍លើកឡើងថា បើទោះបីជាមានវិបត្តិកូវីដ១៩យ៉ាងណាក្តី តែបងប្អូនប្រជាពលរដ្ឋនូវតែមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ការចាយវាយនៅក្នុងអំឡុងពេលចូលឆ្នាំ ដោយឡែកបងប្អូនដែលមានមុខរបរលក់ដូរទទួលបានប្រាក់ចំណូលជាហូរហែរដែលខ្លួនបានលក់ដូរ ធ្វើអាជីវកម្មនៅក្នុងអំឡុងពេលចូលឆ្នាំ។
កត្តាទី៥ ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ដែលទេសចរណ៍ផ្សារភ្ជាប់ទឹកដី កន្លែងទេសចរណ៍កើតថ្មីរាប់រាយកន្លែង ដោយខេត្តបាត់ដំបងទទួលបានអ្នកទេសចរណ៍ច្រើន បន្ទាប់មកខេត្តកំពង់ចាម និងខេត្តសៀមរាប ត្រង់ចំណុចនេះដែរ សម្តេចតេជោបានណែនាំដល់ប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន ព្រៃ សត្វព្រៃ ដើម្បីអាចឱ្យកន្លែងនោះទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។
កត្តាទី៦ ភាពស៊ាំសហគមន៍ ដោយសារតែប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យករណីឆ្លងកូវីដ១៩មានការថយចុះជាបន្តបន្ទាប់ មកដល់ពេលនេះភាពស៊ាំសហគមន៍មានខ្ពស់ណាស់ នាឱកាសនោះដែរ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀតឱ្យបានគ្រប់ៗគ្នា ជាពិសេសកម្មករ កម្មការិនី អ្នកលក់ដូរត្រូវតែទទួលបានវ៉ាក់សាំងការពារ។ កាលណាភាពស៊ាំសហគមន៍កាន់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាស់មិនចាំបាច់ទៀតនោះទេ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ