ក្រសួងបរិស្ថានគ្រោងស្នើសុំដាក់បញ្ចូលដែនជម្រកសត្វព្រៃភ្នំណាមលៀរក្នុងបញ្ជីសួនភូគព្ភសាស្ត្រនៃអង្គការ UNESCO
ភ្នំពេញ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនទ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ ទន្ទឹមនឹងនេះ ក្រោមការគាំទ្រពីគម្រោង CAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO។
អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួនដូចជា៖ ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។
សូមបញ្ចាក់ថា ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ