ភ្នំពេញ៖នៅថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២ ម៉ោង០៦:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋា​ននគ​របា​​​លខ​ណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្រោយ​ពីដកហូ​ត​ក្រា​មសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រា​វបន្តរហូតទទួល​បាន​ព័ត៌​មានថាមាននៅក្នុងឃ្លាំងមានចំនួន៣បាវទៀត​ ។ 

ភ្លាមនោះកម្លាំងចំរុះបានបើក​ប្រតិបត្តិ​ការចុះ​ឆែកឆេ​រឃ្លាំ​ងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កា​ត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើ​ញចំនួន​៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣​៧,៥​៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជា​​តិវៀតណាម និងមនុស្ស ចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ​ ។

 

សូមបញ្ជាក់ថា បច្នុប្បន្នកម្លាំងជំនាញ បានបញ្ជូនមនុស្សពាក់ព័ន្ធទាំង​ ៤នាក់​ ទៅសា​លា​ដំបូងរាជធានី​ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ