ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ មានសន្ទុះកើនឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក ជាមួយនឹងចំនួនជិត៤០ម៉ឺននាក់ កើនឡើនដល់ទៅជាង៧៤%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបមានចំនួន៣៧០,៧៥៨នាក់ ក្នុងនោះភ្ញៀវជាតិ៣៥៦,៥៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,២១៨នាក់។ ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ ៧៤.១៩% ធៀបនឹងចុងសប្តាហ៍មុន។

លោករដ្ឋមន្ដ្រី បានបន្ថែមថា ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតជាបណ្តើរៗនាថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ