ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចដាក់ខេត្តចំនួន៤ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ទៀតនោះទេ។

ទោះយ៉ាងណា សម្តេចតេជោបានបញ្ជាក់ថា ការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ គឺអាស្រ័យលើបុគ្គលនីមួយៗជាអ្នកសម្រេច។ ករណីប្រជាពលរដ្ឋក្នុងខេត្តចំនួន៤ ខាងលើនេះ ធ្វើដំណើរចេញទៅខេត្តផ្សេង ឬធ្វើដំណើរមករាជធានីភ្នំពេញ ត្រូវពាក់ម៉ាស់ជាចាំបាច់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ