ត្រីមាសទី១ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករជាង ១៧ម៉ឺនតោន និងស្រូវ ១.៣លានតោន គិតជាទឹកប្រាក់ជាង ៤០០លានដុល្លារ
ភ្នំពេញ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លាន ដុល្លារ និងនាំចេញស្រូវទៅចំនួន ១ ៣៩០ ១៨១ តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៣១៣លានដុល្លារ ។
បេីតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមអង្ករនាំចេញទាំងជាង ១៧ម៉ឺនតោននេះ នាំទៅប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន ៥២% ឬស្មើនឹង ៨៨ ៦៤៦ តោន គិតជាទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លាសហរដ្ឋអាមេរិច បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន គិតជាទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លាសហរដ្ឋអាមេរិច ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០ តោន គិតជាទឹកប្រាក់ចំនួន ១០.៦៤លានដុល្លាសហរដ្ឋអាមេរិច និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន គិតជាទឹកប្រាក់ចំនួន ៨.៦៧ លានដុល្លាអាមេរិច ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីអាហ្រ្វិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន ។ល។
សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមមានចំនួន ១ ៣៩០ ១៨១ តោន ដែលគិតជាទឹកប្រាក់ប៉ានប្រមាណចំនួន៣១៣ ដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ១៣.៦០% ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ