ភ្នំពេញ៖ ថ្លែងចេញពីខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនត្រូវការយោធាចិន ឬយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។
ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងក្រុមអ្នកវិភាគមួយចំនួន លើការមូលបង្កាច់ថា យោធាចិន នឹងមានវត្តមាន នៅលើទឹកដីកម្ពុជា តាមរយៈការវិយោគ លើព្រលានយន្ដហោះថ្មីជាច្រើន នៅតាមបណ្ដាខេត្ត ជាប់មាត់សមុទ្រ និងខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅ ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ