ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងារអប់រំកែប្រែ និងស្ដារនីតិសម្បទា ដល់មន្រ្ដីជំនាញនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ដ» នៅសាលប្រជុំពហុជំនាញអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនរូប ផងដែរ។ 

សូមជម្រាបជូនថា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារអប់រំកែប្រែ និងស្ដារនីតិសម្បទា ដល់មន្រ្ដីជំនាញ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ដ ក្រោមអធិបតីភាព លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ