សមត្ថកិច្ចចុះឃាត់រថយន្ដដឹកគ្រឿងក្នុងមាន់បង្កកនាំចូលពីប្រទេសថៃជិត៤ពាន់គីឡូក្រាមបម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង
បាត់ដំបង៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ដែលលួចដឹកគ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន៣៩០០គីឡូក្រាម នាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
កម្លាំងជំនាញបានបញ្ជាក់ថា រថយន្ដដែលលួចដឹកគ្រឿងក្នុងមាន់បង្កកនេះ ម៉ាក Ssangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២K-៦៤៨៧។ តាមការបញ្ជាក់ពីម្ចាស់រថយន្ដបានបំភ្លឺថា គ្រឿងក្នុងមាន់ទាំង៣៩០០គីឡូក្រាមនេះ បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងនឹងយកទៅចែកចាយនៅក្រុងបាត់ដំបង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ