បាត់ដំបង៖ ពលករខ្មែរចំនួន២៦០នាក់ ស្រី១០៤នាក់ក្មេង២៣នាក់ បានត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរស្រុកនៅជាប់ព្រំដែននៃខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលមានភារកិច្ចប្រចាំការនៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង និងភូមិសាស្រ្តភូមិពោធិជ្រៃឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែម អំពីវិធានការសុវត្ថិភាព និងផលប៉ះពាល់នៃជំងឺកូវីដ១៩ រួចមក ពលករចំនួន៩៨នាក់ ស្រី៣៩នាក់ក្មេង៩នាក់ បានវិលត្រឡប់ទៅស្រុកកំណើតវិញ ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួនស្រី៥នាក់ផងដែរ ។
ដោយឡែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងស្គែនអត់ចេញចំនួន១៨នាក់ ស្រី៩នាក់ ក្មេង៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចំណុចរោងចក្រម្សៅមីស្ថិតនៅភូមិអូរល្វាឃុំជ្រៃសីមាស្រុកសំពៅលូន ខេត្តបាត់ដំបង ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ