ភ្នំពេញ៖កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានដំណើរកាស៊ើបស្រាវជ្រាវបង្ក្រាប ២គោលដៅផ្សេងគ្នា  ដោយគោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។

បន្តដល់គោលដៅទី២:នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី បានឆែកលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។

ជាលទ្ធផលសរុប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ចាប់យកវត្ថុតាង ដែលមានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម អាវុធខ្លី១ដើម ម៉ាកឡុង១៩ ។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ