ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា កម្ពុជាទទួលជនភៀសខ្លួនរបស់ប្រទេសអ៊ុយក្រែន ហើយ សម្ដេច ក៏មិនលើកទឹកប្រជាពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែនឡើយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS ព្រៃវែង» នៅក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេច មិនអនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើជាទាហានស្ម័គ្រចិត្តនៅប្រទេសអ៊ុយក្រែន។ សម្ដេច ថា ទុកឲ្យអ៊ុយក្រែន និងរុស្ស៊ី រកដំណោះស្រាយដោយខ្លួនឯង។

សម្ដេចតេជោ បានបញ្ជាក់ថា «ប៉ុន្ដែក្នុងករណីដែលមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកដល់កម្ពុជា រឿងហ្នឹងយើងត្រូវតែឲ្យនៅ»។

សូមរំលឹកថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការកងទ័ព វាយប្រហារ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកហេតុផលថា ដើម្បីរំដោះប្រជាជនអ៊ុយក្រែន ភាគខាងកើត ពីអំពើប្រល័យពូជសាសន៍ ធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងកៀវ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ